ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអញ្ជើញ ចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី២៩ នេះ

(ភ្នំពេញ) ÷គ្រួសារសពទី១៨៣ ក្នុងខណ្ឌដង្កោ ដែលឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក ជុំ ឈាង ព្រមទាំងសហការី។ សពឈ្មោះ វង្ស ណារិទ្ធបញ្ញាសិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ បានទទួលមរណៈភាពដោយ គ្រោះថ្នាក់ចរាចរណ៍។
សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖
– អង្ករ ៥០គីឡូក្រាម
– ទឹកសុទ្ធ ០២កេស
– ទឹកត្រី ទឹកស៊ីអ៊ីវ ០២យួរ
– ថវិកា ៤០០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។