ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកា (ផអ៥) ឆ្នាំ២០២៤ និងពិនិតត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម ក្នុងការអនុវត្តមុខងារដែលរាជរដ្ឋាភិបាលបានផ្ទេរជូនដល់រដ្ឋបាលក្រុង ស្រុក

សៀមរាប) ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកា (ផអ៥) ឆ្នាំ២០២៤ និងពិនិតត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម ក្នុងការអនុវត្តមុខងារដែលរាជរដ្ឋាភិបាលបានផ្ទេរជូនដល់រដ្ឋបាលក្រុង ស្រុក ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋបាលខេត្តសៀមរាប ដែលមានសមាសភាពចូលរួមពីមន្ទីរពាក់ព័ន្ធនាយកទីចាត់ការ និងតំណាងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងអភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្រ្ត្តីទទួលបន្ទុកការងារ ផអ៥ ក្រុង ស្រុក សរុប ៤៨នាក់ ក្នុងនោះស្រី ១៤នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។