ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី អញ្ជើញចូលរួមក្នុង ពិធីសូត្រមន្ត ប្រោសព្រំ សុំសេចក្តីសុខ សេចក្តីចំរើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា និងញាតិកាទាំងប្រាំពីរសណ្ដាន ក្រោមកិច្ចផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ព្រឹទ្ធាចារ្យ អ៊ុន នឹង និងលោកជំទាវ ហ៊ុយ ហុកឃី

ព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ប្រោសព្រំ សុំសេចក្តីសុខ សេចក្តីចំរើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា និងញាតិកាទាំងប្រាំពីរសណ្ដាន ក្រោមកិច្ចផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ព្រឹទ្ធាចារ្យ អ៊ុន នឹង និងលោកជំទាវ ហ៊ុយ ហុកឃី ដែលត្រូវជាឪពុកម្តាយបង្កើត របស់ឯកឧត្តម អ៊ុន ចាន់ដា ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋានរបស់ឯកឧត្តម ព្រឹទ្ធាចារ្យ ស្ថិតក្នុងឃុំតាអោក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

#សូមអនុមោទនាបុណ្យ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។