ព័ត៌មានជាតិ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (វីដេអូ)

(ខេត្តបាត់ដំបង) ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១២:១៥​ នាទី​ នៅ​ចំណុច​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ វ៉ាន់​ តារ៉ា​​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​មាន​ស្ថានទម្ងន់​ទោស​ (​ គាស់​សោរ​ទ្វារថយន្ត​លួច​យក​ទ្រព្យ​សម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ចឹក​ បូរ៉ា​ ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។

​ 👤 កាល​ពី​ថ្ងៃទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០២:៣២​ នាទី​ រំលង​អាធ្រាត្រ​ នៅ​ចំណុច​ភូមិ​ព្រែកមហាទេព​ សង្កាត់​ ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ ជនសង្ស័យ​ខាង​លេី​បាន​ធ្វេី​សកម្មភាព​ គាស់​សោរ​​ទ្វារថយន្ត​ រួច​លួច​យក​ទ្រព្យ​សម្បត្តិ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ពេជ្រ​ សុវណ្ណ​ឆាយ​ឌី​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ខាងលើ​ ។

📍 សម្ភារៈ​បាត់បង់​មាន​
-​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ០១​ សន្លឹក​
-​ បណ្ណ​បេីកបរ​ ០១​ សន្លឹក​
-​ បណ្ណ​សម្គាល់​យានយន្ត​​ ០២​ សន្លឹក
-​ កាត​ ATM ០៣​ សន្លឹក​
-​ រូប​ចម្លាក់​ ព្រះអង្គ​ ចំនួន​ ០៣​
-​ កូន​កាបូប​ ចំនួន​ ០២​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។