ព័ត៌មានជាតិ

សូមអបអរសាទរ ពិធីប្រណាំងទូក “ង” ខេត្តកំពង់ចាម ថ្ងៃទី១

(កំពង់ចាម) ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្ដម សេង ទៀង នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រណាំងទូក”ង” ដើម្បីអបអរបុណ្យចេញព្រះវស្សា ខេត្តកំពង់ចាម ដែលធ្វើឡើងនៅក្នុងក្រុងកំពង់ចាម។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាការប្រណាំងទូក”ង” ពិធីតាំងពិព័រណ៌ផលិតផល ការប្រគំតន្ត្រី និងនៅតាមរមណីយដ្ឋានទេសចរណ៍ សរុបមានចំនួន 157,465នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 157,275 នាក់ និងភ្ញៀវបរទេសចំនួន 190នាក់ ក្នុងនោះ ៖
– ចំនួនភ្ញៀវទេសចរដែលមកទស្សនាពិធីប្រណាំងទូក សរុបមានចំនួន 31,248នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 31,200 នាក់ និងភ្ញៀវបរទេសចំនួន 48នាក់។
– ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅតាមរមណីយដ្ឋាននានា សរុបមានចំនួន 3,130នាក់ គ្មានភ្ញៀវបរទេសទេ ។
– ចំនួនភ្ញៀវទេសចរដែលមកទស្សនាពិធីតាំងពិព័រណ៌ សរុបមានចំនួន 123,087នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 122,945 នាក់ និងភ្ញៀវបរទេសចំនួន 142នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។