ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលការឧបត្ថម្ភជាសម្ភារ: និងថវិកាពីសប្បុរសជនក្នុងខេត្ត

(កំពង់ចាម) នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលការឧបត្ថម្ភជាសំភារៈ និងថវិកា ពីសប្បុរសជននៅក្នុងខេត្តកំពង់ចាម ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩ ក្នុងនោះរួមមាន÷
១, មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ៨លានរៀល។

២, អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ នូវទឹកបរិសុទ្ធ Angkor Puro ចំនួន៥០០ កេស។

ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។