ព័ត៌មានជាតិ

ពិធីបិទការប្រណាំងទូក ង ឆ្នាំ២០២៣ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រព្រៃវែងបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រណាំងទូក ង ឆ្នាំ២០២៣ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវគារវកិច្ចគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ នាឱកាសពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្រដល់រដ្ឋបាលខេត្តព្រៃវែង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងដែលញាំងបរិយាកាសអធិកអធម និងសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវក្ដីរីករាយដែលបានរៀបចំការប្រណាំងទូក និងទទួលបានការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន មកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។