ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអញ្ជើញជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថមួកខៀវលេខ៍១៨៦ មុនពេលចេញបំពេញបេសកម្មរក្សាសន្តិភាព នៅសាធារដ្ធស៊ូដង់ខាងក្បូង នាពេលខាងមុខនេះ!

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅវិទ្យាស្ថានហ្វឹកហ្វឺន(ឧដុង្គ ) ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថមួកខៀវលេខ៍១៨៦ មុនពេលចេញបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាពេលខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានត្រួតពិនិត្យគ្រឿងយោធបរិក្ខា ព្រមទាំងគ្រឿងបរិក្ខាពេទ្យ ឱសថ សម្រាប់ប្រយុទ្ធប្រឆាំងមេរោគរាតត្បាតកូវីដ-១៩ និងឃីដសម្រាប់បេសកកម្មនាពេលខាងមុខនេះផងដែរ។
នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអញ្ជើញត្រួតពិនិត្យ តាមអគារស្នាក់នៅសម្រាប់ត្រៀមធ្វើចត្តាឡីស័ក កងកម្លាំងមួកខៀវកម្ពុជានិវត្តមកពីសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋម៉ាលី នាសប្តាហ៍ខាងមុខនេះផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។