ព័ត៌មានជាតិ

លោកស្រី អ៊ុក មាសសូលីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ដ្រាក់

(ខេត្តព្រៃវែង)៖ នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះសរុបចំនួន ៣១ខ្នងផ្ទះ ស្មើនឹង ៣១គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ៦គ្រួសារ និងរងគ្រោះមធ្យមចំនួន ២៥គ្រួសារ) នៅស្រុកចំនួន ៣ ក្នុងឃុំចំនួន ១២ ស្មើនឹង ១៥ភូមិ ក្នុងនោះស្រុកពាមរក៍ចំនួន ១១គ្រួសារ(រងគ្រោះមធ្យម ១១គ្រួសារ) ស្រុកបាភ្នំចំនួន ១១គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ១គ្រួសារ និងរងគ្រោះមធ្យមចំនួន ១០គ្រួសារ) និងស្រុកកំពង់ត្របែកចំនួន ៩គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ៥គ្រួសារ និងរងគ្រោះមធ្យមចំនួន ៤គ្រួសារ)។

នាឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧប្បទ្ទវហេតុដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនរងគ្រោះដោយសារខ្យល់កន្រ្តាក់នេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ ស្វែងរកកន្លែងដែលមានសុវត្ថិភាព និងមិនត្រូវចេញទៅវាលនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីនាយិកាសាខាខេត្ត ក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ និង២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​។ បន្ថែមពីនេះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីការត្រៀមបង្ការ និងកាត់បន្ថ័យហានិភ័យនៃគ្រោះមហន្តរាយដោយសារទឹកជំនន់ ការណែនាំអំពីសុវត្តិភាពជៀសពីរន្ទះ អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន គោលការណ៍គ្រឹះទាំង៧ និងបដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានអ្នកចូលរួមសរុប ៧៨នាក់ ស្រី ៤៦នាក់។

អំណោយដែលសាខាខេត្តផ្តល់ជូនគ្រួសាររងគ្រោះ៖
-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ចំនួន ៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងកន្ទេលបត់ ) និងថវិកាចំនួន ១០០,០០០រៀល។
-រងគ្រោះមធ្យម (ប្រភេទ ខ) ចំនួន ២៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងកន្ទេលបត់) និងថវិកាចំនួន ៥០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។