ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសព្រហ្មទណ្ឌដល់កម្លាំងនគរបាលក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ៖  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំ ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសព្រហ្មទណ្ឌ ដល់កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការផែនការងារគ្រប់គ្រងជនបរទេស លោកវរសេនីយ៍ឯក ភឿន ម៉ានសឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោក លោកស្រី អធិការរង នាយផ្នែក នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធទូទាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញ និងដាក់ចេញផែនការការងារ ដល់កម្លាំងនគរបាលទូទាំងក្រុងប៉ោយប៉ែត -ត្រូវពង្រឹងការគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជាមេកើយ
-ពង្រឹងគ្រប់គ្រងមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង
-បន្តគ្រប់គ្រងមុខសញ្ញា ចាស់ ថ្មី និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាសេសសល់
-ពង្រឹងការគ្រប់គ្រង រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន
-ពង្រឹងរបៀបរបបធ្វើការងារ,វេនប្រចាំការ
-ពង្រឹងការអភិវឌ្ឍ ការកសាងអង្គភាព និងប៉ុស្តិ៍៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។