ព័ត៌មានជាតិ

ក្មេងស្រីចំនួន២នាក់ នាំគ្នាចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់ទាំងពីរនៅស្រុកពួក !

(សៀមរាប) ៖ តាមប្រភពពីសមត្ថកិច្ចស្រុកពួកបានអោយដឹងថា៖ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ម៉ោង១៧និង០០នាទី ចំណុចទឹកស្រះ (ស្រះខៀវ) វាលស្រែខាងជើងគោកសំរោង ស្ថិតក្នុងភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ទាំង២នាក់ 1.ឈ្មោះ ឡុក នីសា ភេទស្រី អាយុ១០ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ០៩ / ០៩ / ២០១៤) មុខរបរ សិស្ស រស់នៅភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ 2.ឈ្មោះ មុន កែវសីមា ភេទស្រី អាយុ០៨ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ២៩ / ០៤ / ២០១៦) មុខរបរ សិស្ស រស់នៅភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា សាកសព មានសភាពទន់ និងមានឈាមពណ៌ផ្កាឈូក ចេញតាមមាត់ចេញតាមច្រមុះ បាតដៃនិងបាតជើងមានសភាពស្លេកស្លាំង។ ករណីនេះ តាមពិនិត្យលើជនរងគ្រោះ ទាំងពីរនាក់ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន។

សាកសព ត្រូវបានប្រគល់សពជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។