ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជា​​បន្តរក​ឃើញករ​ណី​ជំងឺកូវី​ដ-១៩​សរុប​​ចំនួន​​៧៣៥​នាក់ និងសះស្បើយ៥១៤នាក់ ខណៈស្លាប់ថ្មី១០នាក់

(ភ្នំពេញ) ក្រសួងសុខាភិបាលថ្ងៃទី២១ មិថុនា ឆ្នាំ២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៧៣៥នាក់​(ឆ្លងសហគមន៍​៧០៨​នាំចូល២៧)និងមានជាសះស្បើយ​៥១៤នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៤៣៤៤៦នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៣៨០០៣នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១០នាក់​សរុប​ស្លាប់៤៤១នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។