ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ និងលោកជំទាវ បានបន្តដំណើរមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណ:បក្សប្រជាជនកម្ពុជាចំនួន ៥០០នាក់!

អញ្ជើញចេញពីឃុំទ្រាន ស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមជាមួយសហការី បានបន្តដំណើរមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណ:បក្សប្រជាជនកម្ពុជាចំនួន ៥០០នាក់ ដែលពិធីបានរៀបចំក្នុងបរិវេណវត្តថ្មគោល ភូមិថ្មគោល ឃុំរអាង។

មានមតិសំណេះសំណាលជាមួយសមាជិកបក្ស ឯកឧត្តមប្រធានក្រុមការងារបានសាកសួរនាំអំពីសុខទុក្ខ បញ្ហាផ្សេងៗដែលបានកើតមានឡើងក្នុងអំឡុងពេលយុទ្ធនាការឃោសនាដែលបានដំណើរការបានមួយសប្តាហ៍មកហើយ? ដំណោះស្រាយ និងផែនការសកម្មភាពបន្តរហូតដល់ថ្ងៃបិទយុទ្ធនាការ។ ចូលដល់ខ្លឹមសារសំខាន់សម្រាប់កម្មវិធីទី២ នាព្រឹកនេះ ឯកឧត្តមប្រើពេលខ្លី បកស្រាយពាក្យឃោសនារបស់គណបក្សមួយចំនួនដែលមានចេតនាមួលបង្កាច់ បំភ្លើសខុសពីការពិត ហួសពីសមត្ថភាព បង្ខូចកិត្តិយសរដ្ឋាភិបាលយើង និងសន្យាខ្យល់។

បងប្អូនយើងបានរស់នៅរួមសុខរួមទុក្ខជាមួយគណបក្សប្រជាជនមក ៥អាណត្តិហើយ ក្នុងអំឡុង ពេលនោះយើងទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងជាពិសេសសេដ្ឋកិច្ចគ្រួសារសំបូរសប្បាយ ដែលកើតមានឡើងក្រោមម្លប់សន្តិភាព។ នេះជាសច្ចភាពដែលកើតមានឡើងពិតៗពីស្មារតីសាមគ្គីភាព ការលះបង់គ្រប់បែប យ៉ាង ពុះពារឧបសគ្គរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោជាប្រធាន ដែលបានកសាងសង្គមជាតិមួយប្រកបដោយសុខដុមនីយកម្ម កិត្តិយស និងសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិ ហើយបាននិងកំពុងបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ។ ហេតុនេះ ត្រូវបន្តគាំទ្រគណបក្សយើង ដោយត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ ។ “ជយោគណបក្សប្រជាជនកម្ពុជា” “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ”។

លោកបានជូនពរដល់សមាជិក សមាជិកាឲ្យទទួលបានសេចក្តីសុខ ចំរើន មានសុខសុវត្ថិភាព និងនាំមកនូវជោគជ័យជូនគណបក្សយើងបន្តទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។