ព័ត៌មានជាតិ

លោក ផាន អូន បានចាត់ឱ្យក្រុមការងារចុះមូលដ្ឋានឃុំជ្រៃវៀន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់លោកតា លោកយាយ ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦២ នាក់ ដែលកំពុងជួបការលំបាកក្នុងបរិបទនៃជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន បានចាត់ឱ្យក្រុមការងារចុះមូលដ្ឋានឃុំជ្រៃវៀន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់លោកតា លោកយាយ ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦២ នាក់ ដែលកំពុងជួបការលំបាកក្នុងបរិបទនៃជំងឺកូវីដ-១៩ ។
#ការឧបត្ថម្ភរួមមាន÷
-លោកតា លោកយាយចំនួន ៦២នាក់ ម្នាក់ៗទទួលបានអាវរងាចំនួន១ និងថវិកាចំនួន ២ម៉ឺនរៀល សរុបចំនួន ២,៦៥០,០០០ រៀល ។
-ឧបត្ថម្ភស្នាក់ការគណបក្ស មន្ត្រីគណបក្សឃុំ និងសាខាបក្សភូមិចំនួន ២៤នាក់ ថវិការុបចំនួន ៤២០,០០០ រៀល ។

សរុបថវិកាចំណាយអស់ ៣,០៧០,០០០រៀល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។