ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្រ្កាបឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់៥នាក់ !

(កំពង់ចាម) ៖ដោយមានការបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង ១៣៖០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ( បញ្ជល់មាន់និងអាប៉ោង ) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចាត់កម្លាំងជំនាញខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើចុះធ្វើការបង្រ្កាបនៅចំណុចភូមិ-ឃុំខាងលើ។
ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។