ព័ត៌មានជាតិ

✍️សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ ❤️

✍️សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ ❤️

ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ទូទាំងប្រទេស សប្បាយរីករាយ កោតសរសើរ និងថ្លែងអំណរគុណជាខ្លាំង ដែលបានឃើញសកម្មភាពរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានជារៀងរាល់សប្តាហ៍ រៀងរាល់ខែ តាមបណ្តាសង្គម Facebook និងតាមបណ្តាព័ត៌មានផ្សេងៗ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ធ្វើការពិតប្រាកដ ដូចភ្លៀងរលឹម ទាំងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកាបេសកកម្ម ព្រមទាំងការពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាការលះបង់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋយ៉ាងពិតប្រាកដ

ខេត្តកំពង់ធំ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំ កំពុងតែបន្តចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំ សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកំពង់ធំ យុវជន ស.ស.យ.ក អាជ្ញាធរដែលពាក់ព័ន្ធ បន្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ជូនប្រជាពលរដ្ឋ ស្ថិតនៅ ពន្ធនាគារ ខេត្តកំពង់ធំ។

កម្មវិធីនេះដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោកវេជ្ជបណ្ឌិត កែវ ដារី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយ សមាជិក សមាជិកា និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកំពង់ធំ ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

សូមអរគុណដល់អាជ្ញាធរមូលដ្ឋានសម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងមោះម៉ុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាស្របតាមគោលការណ៍ណែនាំរបស់រាជរាដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសយើង។

✍ ខេត្តកំពង់ធំ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។