ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ខេត្តកំពង់ចាមជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម ប៉ុន្តែនាពេលបច្ចប្បន្នខេត្តមួយនេះ

(កំពង់ចាម) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម ប៉ុន្តែនាពេលបច្ចប្បន្នខេត្តមួយនេះ បាននិងកំពុងក្លាយទៅជាខេត្តមួយដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រីរបស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ ។ ជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះនិងបែនៅខេត្តកំពង់ចាមដែលវារីវប្បករចាប់លក់មានចំនួនសរុប ៣៤ ៨៤៨ គក្រក្នុងនោះ៖
+ត្រីឆ្តោ = ១៤ ៤៨៤គក្រ
+ត្រីប្រា = ១៧ ៤៣០គក្រ
+ត្រីពោ = ២ ៩៣៤គក្រ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។