ព័ត៌មានជាតិ

ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន អូន

(ភ្នំពេញ) ៖រសៀលថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងឯកឧត្ដមអនុប្រធាន រួមជាមួយក្រុមការងារ បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន អូន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំខេត្តប្រីសធីសកូឡុំបី និងអាល់បែតា ប្រទេសកាណាដា នៅគេហដ្ឋានប្រារព្ធពិធី ក្នុងបុរីអ័គីដេ ផ្លូវ២០០៤ រាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។