ព័ត៌មានជាតិ

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពយុទ្ធជនពីររូប ដែលបាត់បង់ជីវិតដោយសារជួយសង្គ្រោះជីវិតក្មេងប្រុសលង់ទឹក

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពយុទ្ធជនពីររូបដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ការជួយសង្គ្រោះជីវិតក្មេងប្រុសពីការលង់ទឹក។

តាមរយៈសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រជាមួយក្រុមគ្រួសារនៃសព និងបានបួងសួង ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ពលបាលឯក ឈុន ស៊ីដេត និងពលទោ វាន់ ថុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាចំនួន ១០ លានរៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។