ព័ត៌មានជាតិ

រដ្ឋបាលខេត្ដកំពង់ចាម មានរៀបចំប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) :នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្ដកំពង់ចាម មានរៀបចំប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីដង្ហែទៅកាន់វត្ត ជោតនារាម បឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ ពិធី បុណ្យកឋិនទានសាមគ្គី នេះ ក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។