ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលការរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta) នៅស្រុកកំពង់សៀម

(កំពង់ចាម) នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុកកំពង់សៀម រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta) ស្ថិតនៅក្នុងបរិវេណមណ្ឌលពាណិជ្ជកម្ម ហ្គ្រីនត្រេដ ដែលមានអាគារ ចំនួន២ខ្នងនៅទំនេរមិនដំណើរការ ដែលគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

គូសបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ចាម មានមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ១កន្លែង គឺមន្ទីរពេទ្យ”មេគង្គកំពង់ចាម” ដែលអាចផ្ទុកអ្នកជំងឺបានប្រមាណជាង ៥០០គ្រែ និងកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល “វិទ្យាល័យព្រះសីហនុ” ស្ថិតនៅក្នុងក្រុងកំពង់ចាម ដែលអាចផ្ទុកអ្នកជំងឺបានប្រមាណជាង ១.០០០គ្រែ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។