ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ពេលបាយជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត បាត់ឃ្លានបាយមកនិយាយនោះឡើយ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពចំនួន៤សន្លឹកពេលស្រស់ស្រូបអាហារជុំកូនប្រុសស្រីទាំង៥នាក់។ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា នៅពេលស្រស់ស្រូបអាហារជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត និងបាត់ឃ្លានបាយមកជជែកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះ «អង្គប្រជុំតុបាយដោយថ្ងៃនេះកូរ៉ុម៥/៥។ កូនៗរបស់ខ្ញុំពួកគេតែងតែមកកំដរឪពុកម្តាយទទួលទានអាហារថ្ងៃត្រង់ ឬពេលល្ងាច។ ពួកគេដឹងច្បាស់ថា ក្រៅពីពេលបាយខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីជួបគេឡើយដោយខ្ញុំក៍រវល់ពួកគេក៍រវល់។ តុបាយនេះហើយដែលកូនៗអាចសួរនាំ ខ្ញុំឬខ្ញុំសួរនាំកូនៗ ឬនិយាយមួយបែប គឺពិភាក្សាការងារតែមិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ»។

បើតាមការរំលេចរបស់កូនៗតាមរយៈសៀវភៅនានា បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាមេដឹកនាំដែលមានវិន័យហ្មត់ចត់ជាមួយការដឹកនាំជាតិនោះទេ តែជាមួយកូនៗ ក៏ជាឪពុកដែលមានវិន័យតឹងរឹង និងច្បាស់លាស់ណាស់ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។