ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ អញ្ជើញចុះត្រួតពិនិត្យគោលដៅ អនុវត្តបំរាមគោចរ និង បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ក្នុង១គោលដៅ៤០ម៉ឺនរៀលដល់៦០ម៉ឺនរៀល ចំនួន០៧គោលដៅ

(ភ្នំពេញ) សម្រាប់យប់ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នេះក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ បានដាក់គោលដៅប្រចាំការ ចំនួន០៧គោលដៅ ដើម្បីអនុវត្តបំរាមគោចរ ត្រួតពិនិត្យ យាន្ដជំនិះគ្រប់ប្រភេទ ដែលធ្វើដំណើរ គ្មានលិខិតអនុញ្ញាត ត្រឹមត្រូវ រួមទាំងការលក់ដូរគ្រប់ប្រភេទ ជាពិសេស ការលក់ដូរ នូវសារធាតុស្រវឹង ក្នុងអំឡុងពេលដាក់ចេញ បម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ជាការលើកទឹកចិត្ត ដល់កងកម្លាំង លោកភិបាល បានឧបត្ថម្ភ ថវិកាចំនួន៤០ម៉ឺនរៀល សម្រាប់ ៦គោលដៅដឹកនាំ ដោយលោក អភិបាលរងខណ្ឌ និង ម្ចាស់ការដោយសង្កាត់រៀងៗខ្លួន និង ឧបត្ថម្ភដល់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ដឹកនាំដោយលោក អភិបាលរង ថវិកាចំនួន ៦០ម៉ឺនរៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។