ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យច្រាំងទន្លេមេគង្គ នៅស្រុកកងមាស ដែលកំពុងរងការបាក់ស្រុតយ៉ាងដំណំ ដោយសារទឹកភ្លៀងហូរច្រោះ

(កំពង់ចាម) បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានស្រុកកងមាស នៅព្រឹកថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត​ បានដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត /មន្ទីរអង្គភាពជំនាញ/ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីបច្ចេកទេស អអញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ដែលកំពុងរងការបាក់ស្រុត ប្រវែងប្រហែល ២០០ម៉ែត្រ ស្ថិតនៅចំណុចភូមិល្វាលេី​ ឃុំស្តៅ​ ស្រុកកងមាស​ និងដាក់ចេញនូវវិធានការបន្ទាន់ ក៏ដូចជាការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងជួសជុលឡើងវិញ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ។ ចៅ វង្ស

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។