ព័ត៌មានជាតិ

ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េបារម្ភពីអនាគតពលករមួយចំនួនដែលបោះបង់ការងារនៅពេលនេះអាចបាត់បង់ការងារនៅពេលអនាគត !

(សេអ៊ូល) ៖ ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ
ព្រួយបារម្ភចំពោះការវិលត្រឡប់របស់ពលករខ្មែរនៅពេលនេះនិងថា ការវិលត្រឡប់របស់ពលករខ្មែរនៅកូរ៉េ នៅពេលនេះដោយគ្មានការ អនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់,ប្រឈមនឹងការបាត់បង់ការងារ,ផលប្រយោជន៍, កេរ្តិ៍ឈ្មោះ និងប៉ះ ពាល់ដល់ឱកាសការងារសម្រាប់​បងប្អូនដទៃទៀត នៅពេលខាងមុខ។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនា​ប្រជាភិថុត​បែបអបិយជំនឿប្រាសចាកពីការពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ ដែលបានបំផុសឱ្យបងប្អូនខ្មែរកំពុងបម្រើការងារ និងរស់នៅ​សាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ចូល​កម្ពុជាវិញយ៉ាងតក់ក្រហល់។

ស្ថានទូតខ្មែរនៅកូរ៉េបារម្ភពីអនាគតពលករមួយចំនួនបោះបង់ការងារជាប្រភពចំណូលផ្គត់ផ្គង់គ្រួសារ,ការវិលត្រឡប់ របស់ពលករខ្មែរនៅកូរ៉េ ដោយមិនមានការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយប្រឈម​នឹងការ បាត់បង់ការងារ ផលប្រយោជន៍ កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់​បងប្អូនដទៃទៀត ទៅថ្ងៃអនាគត។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីការ ឃោសនាប្រជាភិថុត​បែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសឱ្យបងប្អូនខ្មែរកំពុងបម្រើការងារ និងរស់នៅ​សាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ចូល​កម្ពុជាវិញយ៉ាងតក់ក្រហល់។

ជុំវិញដំណើរវិលត្រឡប់យ៉ាងតក់ក្រហល់នេះ ស្ថានទូត បានអំពាវនាវដល់ពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅ,ធ្វើការ,សិក្សា នៅសាធារណរដ្ឋកូរ៉េ ចំនួនពីរចំណុច ទី១ ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតរបស់ជន​អគតិមួយចំនួនឱ្យបោះ បង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងកសាងអនាគតនិងទី២ ការវិលត្រឡប់ទៅកម្ពុជា យ៉ាងប្រញាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារ និងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារ​សម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ផលិតកម្មរបស់និយោជក កូរ៉េរងនូវផលប៉ះ​ពាល់ផងដែរ។

ស្ថានទូត បានណែនាំឱ្យសាធារណជនទាំងអស់ ពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុល​ទាំងនោះ នាំឱ្យបាត់បងផលប្រយោជន៍ផ្ទាល់ខ្លួន នាពេលអនាគត។

សូមបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំ​ណេះ ជំនាញ ប្រាក់ចំណូល និងបទពិសោធន៍ការងារ រហូតអ្នកខ្លះក្លាយជាសហគ្រិនភាពដ៏ចំណាន។

កម្ពុជា​ មានពលករចំណាកស្រុកជាង​១លាន៣សែននាក់ បានធ្វើការងារ​នៅប្រទេស​ចំនួន​៧។ យោងតាមរបាយការណ៍​របស់រាជរដ្ឋាភិបាល បានបង្ហាញថា កាលពីឆ្នាំ២០២១ ពលករទាំងនោះ បានផ្ញើប្រាក់មកស្រុកកំណើត​សរុបមានប្រ​ហែល​៣ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់ ម៉ាឡេស៊ីមានជាង​២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់ ខណៈដែលថៃទទួលបានពលករខ្មែរច្រើនជាងគេ មានចំនួនជាង១លាន​២សែននាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។