ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត និងនិស្សិតជ័យលាភី នៃសកលវិទ្យាល័យកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត និងនិស្សិតជ័យលាភី នៃសកលវិទ្យាល័យកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាកលវិទ្យាល័យកំពង់ចាម ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។