ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃចាត់តាំងកំលាំង១០នាក់ ​ចុះ​ស្រាវជ្រាវ​ នៅ ខេត្តបន្ទាយមានជ័យក្រោយប្រជា​ពល​រដ្ឋ​ស្នើ​សុំ​​ដក​តំណែង​​គណៈ​អភិបាលខេត្ត​២​រូប!

(បន្ទាយមានជ័យ) ៖ ក្រសួងមហាផ្ទៃ​បាន​ចាត់តាំង​មន្ត្រីរាជការ​ចំនួន​១០​រូប ចុះ​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​និង​វាល​តម្លៃ ក្រោយ​មាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឱ្យ​មានការ​ដក​តំណែង​គណៈ​អភិបាលខេត្ត​២​រូបនៅ​ខេត្តបន្ទាយមានជ័យ ។ សូមរំលឹកថា៖ ពលរដ្ឋ​ផ្តិត​មេដៃ​សុំ​ផ្លាស់​លោក អ៊ុំ រាត្រី និង​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន ចេញពី​រឿង​ដោះស្រាយ​ដី

ក្រសួងមហាផ្ទៃ​លិខិត​បង្គាប់ការ​លេខា​៤២៦ ល​.​ប​.​ក ចេញ​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចុះហត្ថលេខា ដោយ​ឯកឧត្តម អ៊ុ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ យោង​តាម​ការ​ចាំបាច់​ត្រូវ​បាន​ចាត់តាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ចំនួន​១០​រូប​នៃ​ក្រសួងមហាផ្ទៃ​អោយ​ចុះ​ទៅ​បំពេញ​បេស​កកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​និង​វាយតម្លៃ​លើ​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៤ ខែធ្នូ ឆ្នាំ​២០២៣ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សួ​ស ប្រាថ្នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល។

គួរ​រំលឹក​ថា កាលពី​ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​២​ភូមិ​ចំនួន​១០០​គ្រួសារ បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ផ្លាស់​ប្តូរ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​រឿង​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ភូមិ​ចាន់​គី​រី និង​ភូមិ​ទួល​ប្រាសាទ ជាមួយ​សមាគម​ន៍​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ដែល​មាន​ផ្ទៃដី​១៧២​ហិ​កតា ដែល​កើតឡើង​រយៈពេល​ជិត​២០​ឆ្នាំ​ដែល​ត្រូវ​បាន​ដោះស្រាយ​ទទួល​ភាព​អយុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ទើប​កើត​ទុក​មិន​សុខចិត្ត​សុំ​ដក​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​២​រូប ។

ថ្មី​ៗ​នេះ លោក​សាន ស៊ា​ន​ហូរ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចេញ​សម្លេង​២​ឃ្លី​ប​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​រំលោភសិទ្ធិ​ការងារ​ថ្នាក់​ក្រុង-សង្កាត់-​ភូមិ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​២​ភូមិ​មាន​ភូមិ​ចាន់​គី​រី និង​ភូមិ​ទួល​ប្រាសាទ ដែល​ទំនាស់​ជាមួយ​ដី​សមាគម​ន៍​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ដែល​ប្រជាពលរដ្ឋ​ទទួល​ភាព​អយុត្តិធម៌ ក្រោយ​បែក​សម្លេង​១២​ឃ្លី​បរប​ស់លោក សាន ស៊ា​ន​ហូរ ត្រូវ​បាន​បណ្តាញ​សង្គម និង​ព័ត៌មាន​ដកស្រង់​ចេញផ្សាយ​ព្រោងព្រាត​ហើយ​ត្រូវ​បាន​លោក សាន ស៊ា​ន​ហូរ ចេញ​លិខិត​សុំ​ទោស​ឯកឧត្តម អ៊ុំ រាត្រី ជា​សាធារណៈ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។