ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានចូលរួមអមដំណើរ សម្ដេចក្រឡាហោម អញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកកំពង់ត្របែក ស្រុកមេសាង និងឃុំបឹងព្រះ ស្រុកបាភ្នំ

(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី សមាជិកគណ:កម្មាធិការកណ្ដាលប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងបានចូលរួមអមដំណើរសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសួរសុខទុក្ខ សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកកំពង់ត្របែក ស្រុកមេសាង និងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែងនៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៣ ។

ឯកឧត្តម ជា សុមេធី សូមអំពាវនាវសមាជិក សមាជិការអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា។

🕊️🇰🇭 បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨! ✔️
ដើម្បីថែរក្សារសន្តិភាព និងការអភិវឌ្ឍ! 👏🇰🇭

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។