ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា ដឹកនាំសមាជិកបក្សជាង ១.៥០០នាក់ ឃោសនារកសំឡេងឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅស្រុកតំបែរ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តដឹកនាំដង្ហែក្បូនឃោសនារកសំឡេងឆ្នោត នៅក្នុងមូលដ្ឋាននៅស្រុកតំបែរ នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី១៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

ឯកឧត្តម ឌិត ទីណា បានបន្តអំពាវនាវជូនដល់ពលរដ្ឋមេត្តាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ សេចក្តីសុខសប្បាយ របស់ប្រទេសជាតិជូនកូនចៅគ្រប់ជំនាន់តរៀងទៅ។ ឯកឧត្តម ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់ បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ឯកឧត្តម ឌិត ទីណា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជន មួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។