ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ៖សម្ពោធស្ពានសម្រាប់បងប្អូនប្រើប្រាស់មុនបោះឆ្នោត២០២៣

(កោះកុង) ៖ ថ្ងៃអាទិត្យទី ១៦ កក្កដា ឯកឧត្តម ដួង តារា រដ្ធលេខាធិការក្រសួងទីស្ដីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់សម្ដេចនាយករដ្ធមន្ដ្រី ហ៊ុន សែន ទៅចូលរួមសម្ពោធស្ពាននៅតំបន់ជនបទមួយដែលមានប្រវែង៨០ម៉ែត្រ និងផ្លូវក្រួសក្រហមដែលមានប្រវែង១២គម នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ឧកញ៉ា អ៊ុត ធី និងក្រុមគ្រួសារបានបរិច្ចាគថវិការផ្ទាល់ខ្លួនជិត២លានដុល្លារក្នុងការសាងសង់ស្ពាននេះដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្រែអំបិល និងស្រុកថ្មបាំងប្រើប្រាស់ដែលបានដំណើរការសាងសង់តាំងពីខែកុម្ភៈទើបរួចរាល់នៅថ្ងៃទី ១២​ កក្កដា ២០២៣ នេះ។

ឧកញ៉ា អ៊ុត ធី គឺជាពាណិជ្ជកររកស៊ីទទួលទានដោយសុចរិតដែលមានការគោរពស្រឡាញ់និងស្មោះត្រង់ចំពោះសម្តេចតេជោនិងគណបក្សប្រជាជន។ កន្លងមក​ ឧកញ៉ាបានជួយកិច្ចការសង្គមជាច្រើនរួមទាំងការកសាងសាលារៀនសម្តេចតេជោ (ហស) ជាច្រើននៅតាមបណ្តាខេត្តនានា។

អរគុណសន្តិភាព
អរគុណសន្លឹកឆ្នោតសន្តិភាព #18

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។