ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមរំលែកទុក និងសូមចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងស្ថានការ នៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមរំលែកទុក និងសូមចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងស្ថានការ នៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយបានតាមដានស្ថានការណ៍ជាប់ជាប្រចាំ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាធិបតិតេជោ ហ៊ុន សែន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បានចេញសារយ៉ាងឆាប់រហ័ស ដើម្បីដាក់ចេញវិធានការបន្ទាន់នានាក្នុងការសម្របសម្រួលការងារចាំបាច់ឲ្យបានទាន់ពេលវេលា និងធ្វើយ៉ាងណា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរប្រមាណ៤៥០នាក់ផ្សេងទៀត ដែលមានវត្តមានប្រទេសអ៉ីស្រាអែល។

សូមបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែល ព្យាយាមរក្សាសុវត្ថិភាព និងគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធររបស់អ៊ីស្រាអែលឲ្យបានខ្ជាប់ខ្ជួន ដ្បិតថាអំឡុងពេលនេះស្ថានភាពកំពុងតែមានការវឹកវរ និងច្របូកច្របល់។ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបន្តកិច្ចសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីថែរក្សាសុវត្ថិភាពជូនបងបងប្អូនខ្មែរយើង។

ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែល សូមទទួលបាននូវសុវត្ថិភាពគ្រប់ៗគ្នា។

រូបភាព​៖ សារព័ត៌មានបរទេស

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។