ព័ត៌មានជាតិ

សម្តេចតេជោ៖ ខ្ញុំបង្ហោះរូបភាពហ៊ុន ម៉ាណែតទស្សនកិច្ច នៅចិនជប៉ុន សង្ហបុរី ថៃ ប្រុយណេនិងចុង ក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក វិភាគខ្លះដើម្បីបង្កើនចំណេះដឹង

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ ខ្ញុំបង្ហោះរូបភាពហ៊ុន ម៉ាណែតទស្សនកិច្ច
នៅចិនជប៉ុន សង្ហបុរី ថៃ ប្រុយណេនិងចុង
ក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក
វិភាគខ្លះដើម្បីបង្កើនចំណេះដឹង។
ហ៊ុន ម៉ាណែតមិនមែនមានតែប្រធានរដ្ឋ
វៀតណាមមួយទេដែលទទួលតែនៅមាន
នាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុន
ទទួលដូចគ្នា។ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។
ក្នុងឋានះជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានានិងក៍ជាទម្លាប់ពិធីការតែងមានពិធីត្រួត
ពលទាំងយើងទៅប្រទេសគេទាំងគេមក
ប្រទេសយើង។
សោកស្តាយដែលអស់លោកអ្នកវិភាគ
មិនបានយកទស្សនកិច្ចហ៊ុន ម៉ាណែត
នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមក
វិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួន
ច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀតហ៊ុន ម៉ាណែតត្រូវបាននាយក
រដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប
(ហាតូយ៉ាម៉ា២០១១ សុីនហ្រូ អាបេ២០១៨
គីសុីដា២០២២)។
សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែរ
រៀនសូត្រឱយចេះដឹងជាងនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។