ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីជំនាញ អញ្ជើញចុះពិនិត្យមើលការងារសាងសង់ច្រាំងទន្លេចំនួនពីកន្លែង នៅក្នុងខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេស, មន្ទីរ-អង្គភាពជំនាញ, អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការងារសាងសង់ច្រាំងទន្លេចំនួនពីរកន្លែង ប្រវែង១.៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះសំណង់សាងសង់ច្រាំងទន្លេទាំងពីរទីតាំងខាងលើសម្រេចបានលទ្ធផលដូចខាងក្រោម÷
១-សំណង់សាងសង់ច្រាំងទន្លេ ស្ថិតនៅក្នុងឃុំកោះអណ្ដែត សម្រេចបានបាន ១០០ ភាគរយ។
២.សំណង់សាងសង់ច្រាំងទន្លេ ស្ថិតនៅក្នុងឃុំឬស្សីស្រុក សម្រេចការសាងសង់បានប្រមាណ ៥០ ភាគរយ។
ចៅ វង្ស I.K.team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។