ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តសូមជូនពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា និងលោកជំទាវ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។