ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ បានដឹកនាំកិច្ចប្រជុំស្តីពី វិធានការគ្រប់គ្រងស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋចូលមកមូលដ្ឋានក្នុង ខេត្តព្រៃវែង

(ខេត្តព្រៃវែង) រសៀលថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីវិធានការគ្រប់គ្រងស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋចូលមកមូលដ្ឋានក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ “A” នៃសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរងខេត្ត ក្រុង-ស្រុកទាំង១៣ និងកងកម្លាំងទាំងបីព្រមទាំងលោកប្រធានមន្ទីរសុខាភិបាល និងលោកប្រធានមន្ទីរព័ត៌មានផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។