ព័ត៌មានជាតិ

លោក អ៊ួន សុវណ្ណរ៉ា មេគយចល័តតំបន់១ រាជធានីភ្នំពេញ សម្បាយកើបលុយពីបទល្មើសទំនិញគេចពន្ធ មិនខ្វល់ពីការកែទម្រង់!

ក្រុមអ្នករកស៊ីដឹកទំនិញធំៗ និងមន្ត្រីពាក់ព័ន្ធ បានបង្ហើបឲ្យដឹងថា លោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនបានទប់ស្កាត់ បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់ ទៅតាមការកែទម្រង់ស្អីនោះទេ។ លោក អ៊ួន សុវណ្ណារ៉ា ក៏មិនបានមិនខ្វាយខ្វល់ ពីការរកចំណូល បង់ពន្ធជូនរដ្ឋ តាមផែនការនោះដែរ ថែមទាំងគុបគិត អោយមានបទល្មើស ដឹកជញ្ជូនទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ចូលរាជធានីភ្នំពេញ ដើម្បីប្រមូលលុយច្រកហោប៉ៅ តាមតែអំពើចិត្ត។

ប្រភពបានបន្តថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យ សាខា ការិយាល័យ គយនិងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធគ្រប់ ជាច្រើនប្រភេទ ស្ទើរគ្រប់កន្លែង ទូទាំងប្រទេស។ ក្រុមអនុលោម សេនាធិការ នៃអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។
ដោយឡែក ក្នុងដែនសមត្ថកិច្ច របស់លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។

ប្រភពដដែលបានបន្តថា ដោយមើលឃើញ ករណីគយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋ មិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៍បានចេញបញ្ជាឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើន ជាផលិតផល មកពីប្រទេសលោកខាងលិច ដែលត្រូវបង់ពន្ធថ្លៃជាងគេអស់។ ប្រភពបានបង្ហើបឲ្យដឹងថា ដោយសារអាងខ្នងបង្អែកធំ ទើបលោក អ៊ួន សុវណ្ណារ៉ា ហ៊ានប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក។

ក្រុមឈ្មួញបានឲ្យដឹងថា ទោះបីពួកគាត់ ដឹកជញ្ជូនទំនិញដែលបង់ពន្ធ នាំចូលត្រឹមត្រូវ ក៏ចៀសមិនផុតពីបង់លុយ លើតុក្រោមតុ តាមការកំណត់ របស់កូនចៅលោក អ៊ួន សុវណ្ណារ៉ា គឺសម្រាប់រថយន្តសាំយ៉ុង ឬរថយន្ត នីសាន់ ត្រូវបង់ពី ៥ម៉ឺនរៀលដល់ ១០ម៉ឺនរៀល ជាលុយថ្លៃបាយ ។ ចំណែកឈ្មួញ ដែលដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ត្រូវកូនចៅលោក អ៊ួន សុវណ្ណារ៉ា គាបយកលុយតាមអំពើចិត្ត ហើយបើមិនព្រមបង់ទេនោះ នឹងត្រូវរើទំនិញទម្លាក់ចុះ ដើម្បីត្រួតពិនិត្យ ផាកពិន័យ ជាមិនខាន។ ក្នុងមួយថ្ងៃៗ លោក អ៊ួន សុវណ្ណារ៉ា និងបក្ខពួកប្រមូលលុយ តាមរបៀបពុករលួយ បានយ៉ាងច្រើន ពីក្រុមឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីដឹកជញ្ជូនទំនិញ ចូលមកក្នុង រាជធានីភ្នំពេញ៕#ប្រភពី៖ក្រុមដឹកទំនិញ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។