ព័ត៌មានជាតិ

បុរសម្នាក់ចងខ្សែចុះក្នុង​អណ្តូង​ដើម្បីពិនិត្យមើលទឹកដែលធុំក្លិនស្អុយ​គ្រោះ​អកុសល្យថប់ដង្ហើមស្លា​ប់ បុរសម្នាក់ទៀតចុះទៅក្នុងគោល បំណងជួយ​សង្គ្រោះ​បណ្តាលអោយថប់ដង្ហើមសន្លប់..!!

(កំពង់ធំ) ៖ ហេតុការណ៍​នេះបង្ក​រអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមេ​សា ឆ្នាំ​២០២៣
ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​សាសនៈ​រង្សី ហៅ​វត្ត​សំរោង ភូមិ​សំរោង ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ទី​១-​ឈ្មោះ មេន មី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិ​ករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​បាន​(​ស្លាប់​) និង​ទី​២-​ឈ្មោះ សឿ​ន សៀត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​រប​កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ប៊​ន ឃ្លី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ប្រជាជន​ភូមិ​សំរោង ឃុំ​សាមគ្គី ថា អណ្ដូងទឹក​ក្នុង​វត្ត​ដែល​ប្រើប្រាស់​រាល់ថ្ងៃ​មាន​ក្លិនស្អុយ​ប្រើ​មិនកើត ក៏​ចង់​ដឹង​អំពី​មូលហេតុនេះ ។

ពេល​នោះ ជន​រង​គ្រោះ​ឈ្មោះ មេន មី​ត ក៏​បាន​យក​ខ្សែ​ចង ហើយ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្តូង ចំណែកឯ​ឈ្មោះ សឿ​ន សៀត នៅ​ឈរ​ចាំ​មាត់​អណ្ដូង​ខាង​លើ នៅ​ពេល​ដែល​ជន​រង​គ្រោះ​ចុះ​ទៅ​មិន​ទាន់​ដល់​ទឹក​ផង ក៏​ស្រែក​បាន​ប្រាប់​ថា មាន​សភាព​ថប់ដង្ហើម​ខ្លាំង​ណាស់ ស្រែក​ប្រាប់​រួច ភ្លាម​នោះ​ស្រាប់តែ​របូតដៃ​ដែល​តោង​ខ្សែរ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​អណ្តូង​លិច​បាត់​តែ​ម្ដង ។

ឃើញ​ដូច្នេះ ឈ្មោះ​សឿ​ន សៀត បាន​ហៅ​គេ​ឲ្យ​ជួយ និង​បាន​ចុះ​ជួយ​ស្រង់​ជន​រង​គ្រោះ ខណៈ​ពេល​នោះ ចុះ​ទៅ​ពុំ​ទាន់​ដល់​ទឹក​ផង​ស្រាប់តែ​ថប់ដង្ហើម​រក​សន្លប់ ហើយ​ក៏​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ទាញ​​យក​មក​ខាងលើ​វិញ​ទាន់​ពេល និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ។
ចំណែក​ព្រះ​តេជ​គុន ហោ ហួង ជា​ព្រះសង្ឃ​គង់នៅ​វត្ត​សំរោង​បាន​មាន​សង្ឃដីកា​រថា ជន​រង​គ្រោះ​បាន​ចុះ​អណ្ដូង​នេះ ដើម្បី​ចង់​ដឹង​ពី​មូលហេតុ​ដែល​ទឹក​នៅ​ក្នុង​អណ្តូង​មាន​ក្លិនស្អុយ​ប្រើ​មិនកើត ។

នៅ​ពេល​នោះ ជន​រង​គ្រោះ​ចុះ​ដល់​ពាក់កណ្ដាល​អណ្ដូង ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ថប់ដង្ហើម​សន្លប់​ធ្លាក់​ចូល​ក្នុង​ទឹក ឃើញ​ដូច្នោះ ឈ្មោះ សឿ​ន សៀត ដែល​នៅ​ក្បែរ​នោះ​ចុះ​ទៅ​ជួយ​ស្រង់ ចុះ​ទៅ​មិន​ទាន់​​ដល់​ទឹក​ផង ក៏​បាន​ថប់ដង្ហើម​រក​សន្លប់​ម្នាក់​ទៀត ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​ក្នុងភូមិ​ជួយ​ទាន់​ពេល ចំណែក​ឈ្មោះ មេន មី​ត បាន​ដាច់ខ្យល់​ស្លា​.​ប់​នៅ​ក្នុង​អណ្ដូង ហើយ​បងប្អូន​អ្នក​ភូមិ​ក៏​ជួយ​ស្រង់​មក​លើគោក​។

យោង​តាម​ការ​ត្រួតពិនិត្យ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ស្រង់​ចេញពី​ក្នុង​អណ្ដូង​មក​លើគោក ស​.​ព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ គឺ​ស្លា​.​ប់​ដោយសារ​ថប់​ដ​ង្ហើ​យ​(​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​) ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។