ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាអធិបតីក្នុងកម្មវិធីចែកពូជបន្លែ និងពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ៨០៣ គ្រួសារ

នៅព្រឹកថ្ងៃទី២៨ កក្កដា ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាអធិបតីក្នុងកម្មវិធីចែកពូជបន្លែ និងពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ៨០៣ គ្រួសារមកពីស្រុកចំនួន ៧នៃខេត្តកំពត ដែលជាផ្នែកសំខាន់មួយនៃកម្មវិធីសន្តិសុខស្បៀងជាលក្ខណ:គ្រួសារ។

កម្មវិធីនេះរៀបចំឡេីងនៅស្រុកឈូកដោយអង្គការ HKI និងគម្រោង MUSEFO នៃអង្គការ GIZ និងឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់។

ក្នុងឱកាសនេះដែរឯកឧត្តម ក៏បានចែករំលែកគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាគោលនយោបាយទីផ្សារនិងការរក្សាលំនឹងថ្លៃកសិផល គោលនយោបាយមន្រ្តីកសិកម្មឃុំ និងសហគមន៍កសិកម្មផងដែរ។

ឯកឧត្តមក៏បានធ្វេីការណែនាំកសិករបន្ថែមទាក់ទងការប្រេីប្រាស់ជីធម្មជាតិដេីម្បីរក្សាជីជាតិដី ការប្រេីគ្រាប់ពូជស្រូវសុទ្ធល្អ និងកិច្ចសន្យាកសិកម្ម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។