ព័ត៌មានជាតិ

អបអរសាទរ ពិធីបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជន ផ្នែកបច្ចេកវិទ្យា ក្រោមម្លប់សន្តិភាព”

(កំពង់ចាម) :នារសៀលថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយិការ នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរ ពិធីបោះជំរំខេត្តកំពង់ចាម

ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជន ផ្នែកបច្ចេកវិទ្យា ក្រោមម្លប់សន្តិភាព” ដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ (ថ្ងៃទី១៩ ដល់ ២៤ ខែមករា) ដោយមានការមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត, លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដែលជាយុវជន សសយក យុវជនកាយរឹទ្ធិ និងយុវជន កាកបាទក្រហមកម្ពុជា យ៉ាងច្រើនកុះករ។

គោលបំណងនៃជំរំ គឺដើម្បីអភិវឌ្ឍបំណិនការសហការណ៍ សមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យា បំណិនជីវិតមូលដ្ឋានដែលមិនមានក្នុងមេរៀននោះឡើយ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។