ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើឈ្នួលផ្ទះ និងដី និងពន្ធលើចំណេញមូលធន

(សៀមរាប) ៖ ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ សាខាពន្ធដារខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើឈ្នួលផ្ទះ និងដី និងពន្ធលើចំណេញមូលធន ក្រោមអធិបតីភាព ឯកឧត្តម ហេង សុខណាង​ ​អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាល​ និងមានការចូលរួមពីលោក​ លោកស្រី អភិបាល អភិបាលរងក្រុង​ ស្រុក ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបប្រមាណ ១២៥ នាក់។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើឈ្នួលផ្ទះ និងដី និងពន្ធលើចំណេញមូលធន រៀបចំឡើង ដេីម្បីបញ្ជ្រៀបការយល់ដឹងបន្ថែម ដល់អង្គភាពពាក់ព័ន្ធ ដើម្បីជួយជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន ឱ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពីប្រភេទពន្ធនីមួយៗ ហើយចូលរួមអនុវត្តកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានាក្នុងវិស័យពន្ធដារ សំដៅ ការធានាបាននូវការប្រមូលពន្ធគ្រប់ប្រភេទ និងគ្រប់មុខសញ្ញាប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ក្នុងន័យចូលរួមចំណែកអោយបានយ៉ាងសកម្ម ក្នុងការប្រមូលថវិកានៅថ្នាក់ក្រោមជាតិ ដើម្បីទ្រទ្រង់ដល់ប្រភពថវិកាជាតិ និងធានាបាននូវការប្រើប្រាស់ប្រកបដោយចីរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។