ព័ត៌មានជាតិ

លោកបណ្ឌិត សំ ឆោមសង្ហា និងជានាយកគម្រោង CFAVC ចុះពិនិត្យការងារសាងសង់ឃ្លាំងស្តុកស្រូវពូជ និងស្រូវចំណី ក្នុងខេត្តតាកែវ

(តាកែវ) ៖លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC អមដោយមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអនុវត្ត្តគម្រោង ខ.ផ.ភ និងលោកទីប្រឹក្សាគម្រោង CS1 បានចុះពិនិត្យការងារសាងសង់ឃ្លាំងស្តុកស្រូវពូជ និងស្រូវចំណី ចំនួន ០៦ឃ្លាំងស្តុកស្រូវ ក្នុងស្រុក ត្រាំកក់ ស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។
គួអោយកត់សំគាល់ដែរថាៈ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានគាំទ្រឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ ចំនួន ៣៣ឃ្លាំង ដោយឡែកឃ្លាំងចំនួន ០៥បានសាងសង់រួចរាល់ និង ឃ្លាំងចំនួន១៣ កំពុងបន្តការសាងសង់ក្នុងឆ្នាំ២០២៣ និងសម្រេចបានប្រមាណ ៦០-៧០%៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។