ព័ត៌មានជាតិ

លោក អ៊ួន សុវណ្ណរ៉ា មេយគចល័តតំបន់១ មិនចាំបាច់បោះទីតាំងចេញប្រតិបត្តិការ ក៌ឈ្មួញរកសុីដឹកទំនិញជាច្រើនញាក់សាច់ដែល.!

មួយរយៈចុងក្រោយនេះសកម្មភាពនៃការនាំទំនិញសាច់បង្កកឆ្លងដែនភាគច្រើន តាមបណ្ដាខេត្តភាគខាងកើតពោលគឺឆ្លងដែនក្នុងដែនសមត្ថកិច្ចលោកអួន សុវណ្ណារ៉ាមេគយចល័តតំបន់១។ ភាពងាយស្រួលរបស់លោកមេគយ គឺមិនចាំបាច់ខ្វល់អំពល់អ្វីទាំងអស់ ដោយចាំតែអូខេ ហើយយកលុយគឺជាការស្រេច ព្រោះសមត្ថកិច្ចត្រួតពិនិត្យទំនិញទាំងនោះ គឺពួកអស់លោកគយនៅតាមបណ្ដាច្រកទ្វារតាមព្រំដែន ជាអ្នកមើលការខុសត្រូវត្រួតពិនិត្យឬមិនត្រួតពិនិត្យរួចហើយ ដូច្នេះក្រុមការងារលោក អួន សុវណ្ណារ៉ា ចាំតែយកលុយប៉ុណ្ណោះ។

ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារគយ​បានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបានតំណែង​ជាមេគយ​ចល័ត​តំបន់​១ គឺ​លោកតែងតែឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​ទំនិញខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​គ្រប់​បណ្ដា​ខេត្ត​នានា​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​។​ អ្វីដែលសំខាន់ជាងគេនៅពេលនេះ គឺទំនិញសាច់បង្កករាប់រយតោនកំពុងសម្រុកចូលដែលលោកគយតំបន់១ចង់ទៅយកលុយស្រួលៗ ហើយពេលខ្លះក្លាយទៅជាទំនាស់នៅក្នុង ចំណោមពួកគយ ពេលដែលសមត្ថកិច្ចផ្សេងចុះចាប់ទំនិញសាច់បង្កកទាំងនោះ។

ឈ្មួញដឹកជញ្ជូន​ទំនិញ​ពីពប្រទេសវៀតណាមឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ត្រពាំង​ផ្លុង,ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​មុឺន​ជ័យ ពិសេស​មកពី​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ព្រមទាំង​ច្រក​ផ្សេងៗ​ទៀតមាន​រថយន្ត​ធំៗ​ដឹក​ទំនិញ​ពី​គ្រប់​បណ្ដា​ខេត្ត ចូល​មក​ទីក្រុង​ភ្នំពេញ ក្នុងថ្ងៃៗ​មិន​ក្រោម​ពី៣០០ ទៅ៥០០ គ្រឿង​នោះ​ទេ ហើយរថយន្តដឹក​ទំនិញ​ទាំងនោះ​ត្រូវ​បង់​ឲ្យ មេ​គយ​ចល័ត​តំបន់​១​ក្នុង​រថយន្ត​នីមួយៗ​បង់​ចន្លោះ​ពី២០០ដុល្លារ​ទៅ៥០០ដុល្លារ​ឲ្យទៅ​មេគយ​ចល័ត ទើប​ចូល​ទីក្រុង​ភ្នំពេញ​បាន​ដោយ​សុវត្ថិភាព ។​ រីឯទំនិញសាច់បង្កកត្រូវនិយាយតម្លៃផ្សេង ដោយមិនគិតអំពីចំនួនជើងឬចំនួនរថយន្តនាំចូលនោះទេ។

​ប្រភព​ពី​មន្ត្រីគយ​ចល័ត​តំបន់​មួយឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គយ​ចល័ត​តំបន់​មួយ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។ គេថាដោយសារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​គយ​ចល័ត​តតំបន់១ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​ ​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើនអាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាម​បណ្ដាល​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផងដែរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។