ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្កិ ដល់នាយ នាយរង ពលនគរជាតិចំនួន៤០០នាក់

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្កិ ដល់នាយ នាយរង ពលនគរជាតិចំនួន៤០០នាក់។

ពិធីនេះត្រូវប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ចាការវរនគរបាលទាំង៤ និងមន្ត្រីនគរបាលជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏បានមានមតិផ្តាំផ្ញើរដល់កម្លាំងដែលទើបប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិទាំងអស់ ត្រូវអនុវត្តន៍ តួនាទីភារកិច្ចឲ្យបានល្អ ពិសេសត្រូវគោរពវិន័យ០០៦ និងត្រូវមានសាមគ្គីផ្ទៃក្នុងរវាង ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទ។

លោកស្នងការក៏បាន ជម្រុញដល់មន្ត្រីទាំងអស់ត្រូវផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ លើសពីនេះការងារ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង យាមល្បាត ត្រៀមអន្តរាគមន៍ បង្កា ទប់ស្កាត់ សង្គ្រោះ ពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យមានប្រសិទ្ធិភាព៕ ដោយ:ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។