ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញជូនដំណឹង ស្តីពីការ​បញ្ចៀស និង​ផ្អាក​ចរាចរណ៍​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស​ ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ

(ភ្នំពេញ) ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​មាន​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរណ៍ និង​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស (​ចាប់ពី​រង្វង់​មូល​កួច​កាណុង រហូត​ដល់​ស្តុ​ប BKC និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ នៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ចាប់ពី​វេលា​ម៉ោង​០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។