ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបទទួល​ព្រះអគ្គិជ័យកីឡាពីរដ្ឋបាលខេត្តបន្ទាយមានជ័យ​ និងធ្វេីពិធីដង្ហែមកកាន់ក្រុង​សៀមរាប

(សៀមរាប) ៖ នាព្រឹកថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣​ រដ្ឋបាលខេត្តសៀមរាបដឹកនាំនិងសម្របសម្រួលដោយលោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្តតំណាងកឧត្តម​ ទៀ​ សីហា​ អភិបាល​នៃគណៈអភិបាលខេត្តទទួលព្រះអគ្គិជ័យកីឡាពីរដ្ឋបាលខេត្តបន្ទាយមានជ័យ​ និងបានធ្វេីពិធីដង្ហែមកកាន់ក្រុងសៀមរាប​ ខេត្តសៀមរាប។

ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ​ មានសិស្សានុសិស្ស​និង​បងប្អូនប្រជាពលរដ្ឋ​ចូលរួមយ៉ាងច្រេីនកុះករ​ ដោយឈរអមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធមក្នុងការទទួលព្រះអគ្គិជឪយកីឡានេះ។

សូមបញ្ជាក់ផងដែរថា​ នារសៀលម៉ោង១៥:០០នាទីនេះ​ នឹងមានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅឯកត្តម​ ទៀ​ សីហា​ អភិបាលខេត្ត​ ដែលរៀបចំនៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប​ ព្រមទាំងដង្ហែទៅរក្សាទុកនៅវ្តរាជបូណ៌​ លុះព្រឹកឡេីងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានច្រេីនកុះករក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។