ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ថ្ងៃនេះ យើងបានបង្កើតសមិទ្ធផលថ្មីមួយ ក្នុងការបោះជំហានទៅមុខក្នុងវិស័យឌីជីថល ដែលកើតចេញពីគំនិតច្នៃប្រឌិត និងការរចនា របស់អ្នកជំនាញខ្មែរ

(ភ្នំពេញ) ៖ ថ្ងៃនេះ យើងបានបង្កើតសមិទ្ធផលថ្មីមួយ ក្នុងការបោះជំហានទៅមុខក្នុងវិស័យឌីជីថល ដែលកើតចេញពីគំនិតច្នៃប្រឌិត និងការរចនា របស់អ្នកជំនាញខ្មែរ។ មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមណែនាំនូវកម្មវីធី «ផ្សារបច្ចេកវិទ្យាខ្មែរ» (Khmer Tech Market) ដែលជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ក្នុងការផ្គូផ្គងរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម ក៏ដូចជាផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេសដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយស្រួលស្វែងរកទីផ្សារ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះអ្នកអភិវឌ្ឍ (Developers) ថ្នាលបច្ចេកវិទ្យានានា ទាំងក្រោមទម្រង់ជាគេហទំព័រ កម្មវិធីទូរស័ព្ទ កម្មវិធីកុំព្យូទ័រ និងទម្រង់ផ្សេងៗទៀត ដែលបានចូលរួមធ្វើឱ្យកម្ពុជាមានការរីកចម្រើនលើទិដ្ឋភាពប្រព័ន្ធអេកូឡូស៊ី ដែល កាន់តែមានលក្ខណៈប្រទាក់ក្រឡា ចងភ្ជាប់គ្នា បំរើដល់សកម្មភាពសង្គម សេដ្ឋកិច្ច តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាជំនួយ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្សារបច្ចេកវិទ្យាខ្មែរ» (Khmer Tech Market)
មជ្ឈមណ្ឌលម៉ានី, ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។