ព័ត៌មានជាតិ

បិទបញ្ចប់ការស្រាវជ្រាវករណីជួញដូរគ្រឿងញៀនជិត​ ១តោន​ នៅខេត្ត​ព្រះសីហនុ​ ក្រោយ​ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចិន​ ,​តៃវ៉ាន់​ និងខ្មែរ​ចំនួន​ ១០នាក់​ បញ្ជូនទៅតុលាការ!

(ព្រះសីហនុ)​ ៖​ ក្រុមឧក្រិដ្ឋជនចិន​ ចិន​តៃវ៉ាន់​ និងខ្មែរ​សរុប​ចំនួន​ ១០នាក់​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ​ នៅខេត្តព្រះសីហនុ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ បិទបញ្ចប់ការស្រាវជ្រាវករណីនេះ​ ក្រោយ​ធ្វើ​ការ​បង្រ្កាប​និងឃាត់ខ្លួន​ពួកគេ​យក​មក​សាកសួរ​​ និងបញ្ជូនខ្លួនព្រមទាំងគ្រឿងញៀន​ជិត​ ៩០០គីឡូក្រាម ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ​ ដេីម្បីចាត់ការតាមច្បាប់​។

គួររម្លឹកថា​ កម្លាំងជំនាញ​បានបេីកប្រតិបត្តិការបង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏ធំមួយ​ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ប្រភពដដែលបន្តថា​ ក្រុម​ឧក្រិដ្ឋជនទាំង​១០នាក់ ក្នុងនោះមានជនជាតិចិនចំនួន​ ៦នាក់, តៃវ៉ាន់ម្នាក់ និងខ្មែរ៣នាក់​ ទី១៖ ឈ្មោះ ZHOU JING BIN អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ​ ។ ទី២៖ ឈ្មោះ CAI JIAN FONG អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ​ ។ ទី៣៖ ឈ្មោះ YE LICHI អាយុ៣៣ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត។ ទី៤៖ ឈ្មោះ WANG JIAN អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ​។ ទី៥៖ ឈ្មោះ ព្រឹម រាជ អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ​ ។ ទី៦៖ ឈ្មោះ ចាន់ រតនា អាយុ៣០ឆ្នាំ ស្នាក់នៅក្រុងបាវិត​ ។ ទី៧៖ ឈ្មោះ LI PENG FEI អាយុ២៤ឆ្នាំ លិខិតឆ្លងដែនលេខEE26558 74 ស្នាក់នៅក្រុងបាវិត​។ ទី៨៖ ឈ្មោះ LIU YANG អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៩៖ ឈ្មោះ ZHAO BING FEI អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។ និងទី១០៖ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ អាយុ៣១ឆ្នាំ មានទីលំនៅមុខក្លឹប LVចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យ រួមមាន៖​ សារធាតុញៀន (កេតាមីន) ទម្ងន់សរុប១,១៣៣គីឡូ ៧៨៩,១១ក្រាម,​ តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម)​ ,សារធាតុគីមី សរុបទម្ងន់១០គីឡូ ៣៥៨ក្រាម​ ,សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម​ ,សារធាតុគីមី ទម្ងន់ ៤២០ក្រាម​ ,សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម​ ,ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន)​ ,ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)​,ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម,ម៉ូតូ ចំនួន២គ្រឿង។

ដោយឡែក​រថយន្ត ចំនួន០៨គ្រឿង ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ 2BF-7484, TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-8429, TUNDRA ពណ៌ទឹកមាស ពាក់ស្លាកកលេខភ្នំពេញ 2BR-8706, TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1313, TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-7818, ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 2A-4216, ម៉ាក LEXUS CT200H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-1872 និងម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9067។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០នាក់នេះ​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូងខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមច្បាប់​៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។