ព័ត៌មានជាតិ

ការិយាល័យពេទ្យសត្វខេត្តកណ្តាល ដើរដាក់ខែពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះ!

លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល រងបណ្តឹងពីម្ចាស់សត្តឃាតដ្ឋានចោទ ប្រកាន់ពេទ្យសត្វខេត្តកណ្តាលថា មិនដែលចុះពង្រឹងទីសត្តឃាតដ្ឋានគឺចាំតែដើរដាក់ខែពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនិងជម្រិតទាលុយពីម្ចាស់សត្តឃាតដ្ឋានយ៉ាងចាស់ដៃតែម្តង។ នេះបើយោងតាមសារបែកធ្លាយដែលលោក អ៊ុច សុវណ្ណ បានទូរសព្ទគម្រាមទៅម្ចាស់សត្តឃាតដ្ឋាននៅស្រុកកៀនស្វាយដើម្បីជម្រិតទាប្រាក់។ ក្រោយពីមានសារបែកធ្លាយរួចមកក៏មានម្ចាស់សត្តឃាតនៅស្រុកកៀនស្វាយឈ្មោះគល់ ឆាយ បានដាក់ពាក្យបណ្តឹងចូលទៅច្រកចេញ,ចូលតែមួយខេត្ត កណ្តាលដោយប្តឹងចោទប្រកាន់លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ថាបានទូរសព្ទគម្រាម ជម្រិតទាប្រាក់និងចោទប្រកាន់ថា
មន្ត្រីជំនាញពេទ្យសត្វ ខេត្តកណ្តាលចាំតែដើរទាប្រាក់ពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះតែមិនដែលដាក់មន្ត្រីពេទ្យជំនាញចុះត្រួពិនិត្យសុខភាពសាច់មុននិងលក់ចែក ចាយតាមទីផ្សារឲ្យប្រពលរដ្ឋបរិភោគ។

ប្រភពពីមន្ត្រីពេទ្យសត្វ ម្នាក់ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា លោកអ៊ុច សុវណ្ណ មិនសមថ្នាក់លើតែង តាំងធ្វើជានាយការិយាល័យសោះឡើយព្រោះអំឡុងនៃការបិទខ្ទប់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ គឺលោកអ៊ុច សុវណ្ណ បានប្រព្រឹត្តល្មើសនិងបម្រាមនាំគ្នីគ្នាផឹកសុីក៏ត្រូវនគរបាលខេត្តកណ្តាល ឡោមព័ទ្ធចាប់ខ្លួនបានជាច្រើននាក់។ ក្រោយពេលឃាត់ខ្លួនឲ្យទទួលទ័ណ្ឌកម្មតាម ច្បាប់ រួចមកក៏ស្រាប់តែលោក អ៊ុច សុណ្ណ មានសំណាងបានឡើងមុខដំណែងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងរំភើយ។

ប្រភពបានបន្តថា ចាប់តាំងលោកអ៊ុច សុវណ្ណ ឡើងជាប្រធានករិយាល័យរួចមក លោកប្រធានបានដាក់កម្លាំងចាំស្ទាក់យកលុយតាមបណ្តាផ្លូវជាតិជាក់ស្តែងនៅផ្លូវ ជាតិ៦អាគឺសង្កេតឃើញមន្ត្រីពេទ្យសត្វម្នាក់ឈ្មោះអាត ចាំយកលុយពីឈ្មួញដឹកជ្រូក គោ មាន់ ទា ជាពិសេសចាំយកលុយពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញជាហេតុធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលទិញយកមកទទួលទាន។

ទាក់ទិននិងការចោទប្រកាន់ខាងលើនេះលោកអ៊ុច សុវណ្ណបានបំភ្លឺថា ម្ចាស់សត្តឃាតដែលប្តឹងរូបលោកនោះគឺខាងការិយាល័យប្រជាពលរដ្ឋខេត្តបានកោះហៅសម្របសម្រួលគ្នាចប់អស់ហើយ។ ចំណែកមន្រ្តីចុះយកលុយពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនោះគឺជាការបង់អាករចូលរដ្ឋ។ ចំពោះមន្ត្រីដែលដាក់តាមផ្លូវជាតិនោះគឺជាមន្ត្រីពេទ្យសត្វប្រចាំស្រុកនិមួយៗមិនមែនជាមន្ត្រីពេទ្យសត្វខេត្តនោះទេ។

ជុំវិញការលើកឡើងរបស់លោកអ៊ុច សូវណ្ណ ខាងលើមន្ត្រីពេទ្យសត្វខេត្តកណ្តាល ដែលមិនទទួលបានលាភសក្ការះបាននិយាយខ្សឹបខ្សៀវថា សមត្ថភាពរបស់លោកអ៊ុច សុវណ្ណ មិនគួរណាថ្នាក់លើតែងតាំងជាប្រធានឡើយព្រោះគ្មានបទពិសោធន៍ដឹកនាំការងារជាពិសេសលោកអ៊ុច សុវណ្ណ ធ្លាប់មានពិរុទ្ធពេលចេញពីគុកមិន បានប៉ុន្មានខែផងបែជាមានសំណាងបានឡើងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងខ្ពស់ត្រដែត។មន្ត្រីបានសំណូមពរដល់ថ្នាក់លើពិនិត្យការតែងតាំលោកអ៊ុច សុវណ្ណដែលគ្មានសមត្ថភាពដឹកនាំរូបនេះផង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។