ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បានចូលរួមពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” នៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ក្នុងនាមជាសមាជិកក្លឹប កម្ពុជាប្តេជ្ញាថែរក្សាការពារកេរ្តិ៍ឈ្មោះ ឆ្នេរស្អាតបំផុតលើសកលលោកឱ្យបានជារៀងរហូត និងត្រៀមលក្ខណ:រួចជាស្រេចដើម្បីទទួលធ្វើជាលេខាធិការដ្ឋាននៃក្លឹបនេះនាពេលអនាគត។ សុខសន្តិភាពពេញលេញ និងការគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ បាននិងកំពុងផ្តល់ជាកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវិស័យទេសចរណ៍។ កម្ពុជារំពឹងថានឹងបន្តទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនថែមទៀត។

មុននឹងចូលរួមពិធីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ដ៏អធិកអធម នៅតាមបណ្តោយឆ្នេរដ៏ស្រស់ត្រកាលនៃតារារះនាទិសនិរតីរបស់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នៅល្ងាចថ្ងៃទី១០ធ្នូ ខ្ញុំបានទស្សនាស្តង់ពិព័រណ៍ និងមានចំណាប់អារម្មណ៍លើស្តង់ភូមិមួយផលិតផលមួយ និងស្តង់សមាគមកសិកម្មមួយចំនួនដែលតាំងបង្ហាញផលិតផលកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងសោភណ្ឌភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេសផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។