ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាមាននាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ហើយកាន់តំណែងជានាយករដ្ឋមន្ត្រី បានយូរជាងគេនៅលើលោក

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅអាយុ ៣២ឆ្នាំ មក នេះជាតំណែងមួយដែលសម្តេចនឹកស្មានមិនដល់ ហើយមិនចង់ធ្វើនោះទេ តែជាវាសនាដែលប្រជាជនកម្ពុជាមានការគាំទ្រ និងបានកំណត់ឱ្យសម្តេចបានឡើងកាន់តំណែងនេះ រហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេលើលោក ហើយកាន់តំណែងបានយូរជាងគេលើលោកផងដែរ ទន្ទឹមនោះសម្តេច បានប្រកាសថា សម្តេចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់សម្តេច លែងចង់ធ្វើ អោយតែប្រជាជនកម្ពុជា នៅបន្តមានគាំទ្រ បោះឆ្នោតជូនសម្តេច ជាថ្នាក់ដឹកនាំប្រទេសទៅថ្ងៃអនាគត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។